ឯកឧត្តមអភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងឧបត្ថមថវិកាបន្ថែមលើកទឹកចិត្តដល់កីឡាករប្រណាំងទូក(ង)ឈ្មោះ ពោធិ៍អណ្ដែតធិបតីសែនជ័យ ត្រៀមយកទៅប្រកួតនៅរាជធានីភ្នំពេញ នាពេលខាងមុខ

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

(កំពង់ធំ)÷ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ធំ និងក្រុមការងារ អញ្ជើញជួបសំណេះសំណាល និងឧបត្ថមថវិកាបន្ថែមជាលើកទឹកចិត្តដល់កីឡាករប្រណាំងទូកវែងឈ្មោះ ពោធិ៍អណ្ដែតធិបតីសែនជ័យ ស្ថិតនៅវត្តពោធិ៍អណ្ដែត ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីត្រៀមយកទៅប្រកួតនៅរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាពេលខាងមុខ។

នាឱកាសនោះឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កីឡាករចំណុះទូក  និងកោតសរសើរ ដល់គណកម្មការគ្រប់គ្រងទូក ដែលខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តរហូតទទួលបានជ័យជំនះ ទទួលបានជ័យលាភីលេខ១ ប្រចាំខេត្តកំពង់ធំ នៅពេលនេះ ដើម្បីត្រៀមទៅប្រកួតនៅរាជធានីភ្នំពេញមានរយៈពេល៣ថ្ងៃខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានផ្ដាំផ្ញើរ ឱ្យកីឡាករចំណុះទូកទាំងអស់បន្តហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមទៅចូលរួមប្រណាំងនៅរាជធានីភ្នំពេញក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ឱ្យទទួលបានជ័យជំនះបន្តទៀត។ សូមឱ្យកីឡាករទាំងអស់រក្សាអនាម័យឱ្យបានល្អ ពិសេសគឺ(ផឹកស្អាត ហូបស្អាត និងរស់នៅស្អាត) ដើម្បីឱ្យមានសុខភាពល្អទទួលយកជ័យជំនះក្នុងការប្រកួត។

សូមបញ្ជាក់ផងដែរថា ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រុមការងារបានចុះពិនិត្យមើលទូក(ង)វែងឈ្មោះ ពោធិ៍អណ្ដែតធិបតីសែនជ័យ ស្ថិតនៅវត្តពោធិ៍អណ្ដែត ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានចំណុះ៧៥នាក់ ត្រៀម០៥នាក់ ដែលត្រូវត្រៀមយកទៅប្រកួតនៅរាជធានីភ្នំពេញ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun