ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់បទបញ្ជាជាបន្ទាន់ ដល់ប្រជានេសាទដែលប្រើប្រាស់ឧបករណ៍នេសាទ ស្បៃមុង និងអួនក្រឡាញឹក

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់បទបញ្ជាជាបន្ទាន់ ដល់ប្រជានេសាទដែលប្រើប្រាស់ឧបករណ៍នេសាទ ស្បៃមុង និងអួនក្រឡាញឹក

      (កំពង់ធំ)÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ ផ្នែករដ្ឋបាលជលផល
ផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម និងសង្កាត់រដ្ឋបាលជលផលពាមបាង ចូលរួមជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំដោយលោក កើត គា នាយអធិការ កម្លាំងទីបញ្ជាការស្រាលទាំងពីរ អមដំណើរ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលក្នុងភូមសាស្ត្រខេត្តកំពង់ធំ និងខេត្តសៀមរាប ដោយប្រើប្រាស់មធ្យោបាយអធិការកិច្ចចំនួន០៩គ្រឿង និងកម្លាំងសរុបចំនួន៣៩នាក់ចែកចេញជា០៥មុខព្រួញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
 
        ឯកឧត្តម ប៉ែន ផល្លីកា និងកម្លាំងជំនាញចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលក្នុងភូមសាស្ត្រខេត្តកំពង់ធំបានចុះត្រួតពិនិត្យចាប់ពីចំណុចចំណុចភូមិបាឡត ចំណុចកំព្រាម ស្ថិតក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង និងចំណុចផ្សោត ចំណុចកោះតាបរ ស្ថិតក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ បានធ្វើការរុះរើនិងបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹកនិងលើសប្រវែងនៅនឹងកន្លែងចំនួន៣ករណី រួមមាន របាំងសាច់អួនក្រឡាញឹក១២កន្លែង ឡុកចំនួន២៤ឡុក ប្រវែង៤.៥០០ម៉ែត្រ
របាំងសាច់អួនលើសប្រវែង៣កន្លែង ប្រវែង១២០០ម៉ែត្រ
លូចំនួន៣០មាត់ បង្គោលចម្រឹងចំនួន២.៥០០ដើម
លែងកូនត្រីចម្រុះចំនួន២០០គីឡូក្រាមចូលទន្លេវិញ។

      ក្រុមការងារបានចុះពិនិត្យស្ថានភាពកន្លែងអភិរក្សជលផលទន្លេឆ្មារ  ភូមិបាឡត  ឡូត៍លេខ២ព្រែកខ្សាច់ ហើយមន្ត្រីជំនាញជលផលសំណូមពរដល់បងប្អូនប្រជានេសាទមេត្តាបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឧបករណ៍នេសាទ ស្បៃមុងនិងអួនក្រឡាញឹក  ព្រោះឧបករណ៍នេសាទទាំងពីរប្រភេទនេះគឺវាចាប់ពពួកកូនត្រីដែលទើបនឹងញាស់  នាំឱ្យមហន្តរាយកូនត្រីយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់ធនធានត្រីទៅថ្ងៃអនាគតខាងមុខ។ អត្ថបទខណ្ឌរដ្ឋបាលជលផលកំពង់ធំ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun