អភិបាលស្រុកស្ទោង អំពាវនាវគ្រប់ភាគីពាក់ព័ន្ធចូលរួមអភិរក្សធនធានធម្មជាតិព្រៃលិចទឹកនៅតំបន់បី

អង្គភាពគេហទំព័រ និងទូរទស្សន៍អនឡាញ រស្មីបូព៌ា (www.rsp-news.com) ចាងហ្វាងការផ្សាយ លោក កង ចេស្តា និង និពន្ធនាយក លោក ហ៊ី ឈុនលី ទំនាក់ទំនងនិងផ្តល់ព័ត៌មានការិយាល័យនិពន្ធ លេខទូរស័ព្ទ 012 881 959 - 031 4444 517 - 015 995 589

អភិបាលស្រុកស្ទោង អំពាវនាវគ្រប់ភាគីពាក់ព័ន្ធចូលរួមអភិរក្សធនធានធម្មជាតិព្រៃលិចទឹកនៅតំបន់បី

(កំពង់ធំ)÷ លោក សាយ គឹមឡម បានធ្វើការអំពាវនាវដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញចុះពិនិត្យមើលតំបន់បីនៅក្នុងភូមិសាស្ត្រ ឃុំម្សាក្រង និងឃុំប្រឡាយ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាមួយគ្នានេះលោក បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមចូលរួមថែរក្សាការពារព្រៃលិចទឹកនិងជៀសវាងដាច់ខាចការរុករានទន្ទ្រានឬបំពានថ្មីៗ ដីនិងព្រៃនៅក្នុងតំបន់បី ព្រោះតំបន់នេះជាតំបន់ហាមឃាត់ជាតំបន់ដែលត្រូវអភិរក្ស
ជាគោលនយោបាយនិងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧គឺសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទុកជាជម្រកត្រីពង និងជីវចម្រុះ។

លើសពីនេះលោក បញ្ជាដាច់ខាតដល់កងកម្លាំងទាំងបី ក្រុមការងារដែលកំពុងប្រតិបត្តិការនៅទីបញ្ជាការស្រាល និងអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការអប់រំ និងបង្រ្កាបឲ្យបានដូចភ្លៀងរលឹមធ្វើយ៉ាងណាសំដៅការពារនិងអភិរក្សព្រៃនិងធនធានធម្មជាតិនៅតំបន់បីនេះឲ្យខាងតែបាន។

លោកបានព្រមានធ្ងន់ៗ ដល់ជនទាំងឡាយណា ឬអ្នកដែលនៅពីក្រោយខ្នង ដែលហ៊ានបំពានឬបំផ្លាញធនធានធម្មជាតិ ឬទន្ទ្រានថ្មីៗដីព្រៃនៅតំបីគឺត្រូវតែប្រឈមមុខនឹងទោសទ័ណ្ឌនិងច្បាប់ជាធរមានដែលពុំអាចអនុគ្រោះ ឬលើកលែងឲ្យបានឡើយ។

Loading

Subscribe Raksmey BopiaTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 Rsp-news - Web Design by Phoeun