ស្ត្រីម្នាក់បានស្លាប់ និងរងរបួសធ្ងន់៣នាក់ រួមទាំងបំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើន ខ្នងនៅស្រុកកំពង់ស្វាយ ដោយសារមានភ្លៀង និងខ្យល់កន្រ្ទាក់យ៉ាងខ្លាំង

0
84

កំពង់ធំ÷ យ៉ាងហោចណាស់ មានស្ត្រីម្នាក់បានបាត់បង់ជីវិតយ៉ាងអណោចអាធ័ម និង របួសធ្ងន់៣នាក់ទៀត រួមទាំងខូចខាតផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងផងដែរ ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់មួយនេះ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាហេតុការនេះ កើតឡើងវេលាម៉ោងប្រមាណ ១:៤០នាទី ថ្ងៃទី០២ មិថុនា ២០២១ ស្ថិតក្នុងភូមិសាស្រ្ត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងហេតុការនោះដែរបណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ណាន នីន ភេទស្រី អាយុ ៣៦ឆ្នាំ(ស្លាប់) /ទី២ឈ្មោះ ឡាយ លឹម ភេទប្រុស អាយុ៣៦ឆ្នាំ របួសធ្ងន់(តៃកុងអាត្រាក់)/ ទី៣ ឈ្មោះឃឿន លីណា ភេទប្រុស អាយុ៧ឆ្នាំ របួសធ្ងន់ (កូនស្ត្រីដែលស្លាប់)/ និងម្នាក់ទៀត ឈ្មោះ ឃឿន ស៊ីថា ភេទប្រុស អាយុ៩ខែ (កូនស្ត្រីដែលស្លាប់) ជនរងគ្រោះទាំងអស់រស់នៅ ភូមិ តាឆាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ។
បច្ចុប្បន្នសាកសពប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសកំពុងបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យខេត្តសៀមរាប។

+ក្នុងនោះភូមិតាឆាវ ៣៣ខ្នង
-រលំទាំងស្រុង០៧ខ្នង
-របើកដំបូលទាំងស្រុង ០៣ខ្នង
-របើកដំបូលចំហៀង ២២ខ្នង
– ត្រេតផ្ទះ១ខ្នង
+ភូមិមហ៌ ០៥ ខ្នង
– របើកដំបូល០៥ខ្នង
+ភូមិលា្វ ០៥ខ្នង
– រន្ទះបាញ់គោស្លាប់១ក្បាល
-របើកដំបូលទាំងស្រុង០១ខ្នង
-របើករបើកចំហៀង០២ខ្នង
-រន្ទះបាញ់ឆេះរោង០១ខ្នង

ជាលទ្ធផលករណីខ្យល់កន្ត្រាក់នេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋ ទាំងអស់សរុប ៤៣ខ្នង ស្លាប់មនុស្ស១នាក់របួសធ្ងន់០៣នាក់ និង ងាប់គោ១ក្បាលផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here