រថយន្តវេអងខ្នាតយក្ស១គ្រឿង ដឹកឈើផ្ទះចាស់ពីលើ បង្កប់ឈើត្រាំទឹកវ៉ៃដែកគោលថ្មីពីក្រោម

0
103

កំពង់ធំ÷ រថយន្តវេអងខ្នាតយក្សមួយគ្រឿងដឹកផ្ទះចាស់ពីលើបង្កប់ឈើត្រាំទឹកវ៉ៃដែកគោលថ្មីពីក្រោមអស់ល័ក្ខជាប់អន្ទាក់សមត្ថកិច្ចរដ្ឋបាលអធិការខាងជើងបឹងទន្លេសាប។

ជាក់ស្ដែងនៅយប់ថ្ងៃទី 26 ខែមិថុនាឆ្នាំ 2021វេលាម៉ោង 00 និង 20 នាទីឈានចូលថ្ងៃទី 27 ខែមិថុនាឆ្នាំ 2021លោក ចាន់ រដ្ឋា កម្លាំងសហការអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការបញ្ជាផ្ទាល់ពីលោក ហោ ភាជ នាយរងអធិការខាងជើងបឹងទន្លេសាប បានធ្វើការស្ទាក់ឃាត់រថយន្ត១គ្រឿងម៉ាក់វេអង ក្បាលសលាយខៀវ ទ្រុងពណ៌ខៀវពាក់ស្លាកលេខត្បូងឃ្មុំ3A-0648ដែលដឹកផ្ទះចាស់បង្កប់ឈើត្រាំទឹកវ៉ៃដែកគោលថ្មីពីក្រោមនៅផ្លូវជាតិ 62 ត្រង់ចំណុចភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តខាងលើ ដឹកចេញពីភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ គោលដៅឆ្ពោះទៅខេត្តព្រៃវែង ដោយប្រើរូបភាពទិញឈើផ្ទះចាស់ដាក់ពីលើ ហើយដាក់ឈើត្រាំទឹកវ៉ៃដែកគោលថ្មីពីក្រោម ដើម្បីបន្លំភ្នែកសមត្ថកិច្ចតាមដងផ្លូវ ។ប៉ុន្តែទោះបីប្រើគ្រប់រូបភាពផ្សេងៗដើម្បីបំភ័ន្តភ្នែកយ៉ាងក្តី គេសង្កេតឃើញថារាល់បទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើទាំងនោះ មិនដែលគេចរួចពីក្រញាំដ៏មុតស្រួចនៃកម្លាំងសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបដែល ដឹកនាំដោយលោក ហោ ភាជ បានឡើយ។

បច្ចុប្បន្នវត្ថុតាងនិងរថយន្តត្រូវបានកម្លាំងអធិការខាងជើងបឹងទន្លេសាបយកមករក្សាទុកនិងវាស់វែងធ្វើការផាកពិន័យតាមនីតិវិធីច្បាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here