ត្រាក់ទ័ររុញដីព្រៃ ជាច្រើនគ្រឿង កំពុងធ្វើសកម្មភាព នៅពេលយប់ នៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពលរដ្ឋ ចោទប្រកាន់ថាសមត្ថកិច្ចជំនាញ និងអាជ្ញាធរ ជាអ្នកបើកភ្លើងខៀវ

0
172

កំពង់ឆ្នាំង# សកម្មភាពត្រាក់ទ័រ ឈូសឆាយដីព្រៃនេះ ខាងលើនេះ គឺឋិតនៅ ខាងលិច ត្រពាំងព្រៃ ចំណុចស្រងាំជ្រុំ និងចំណុចឈូកស ក្នុងភូមិសាស្ត្រ ភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែល មានត្រាកទ័រ ជាច្រើនគ្រឿង។

ប្រជាពលរដ្ឋនៅតំបន់នោះ បាននិយាយឲ្យដឹងថា ដីដែលត្រាក់ទ័រកំពុងឈូសឆាយនោះ គឺជាដីព្រៃរបស់រដ្ឋ ដែលមានឈ្មោះនិត និងអ្នកឯទៀត មិន ស្គាល់ឈ្មោះ បាន និងកំពុងបំពានទន្ទ្រានរំលោភយក ធ្វើជាកម្មសិទ្ធ ដោយពុំមានឃើញសមត្ថកិច្ចប្រចាំនៅតំបន់នោះ ទៅបង្ក្រាបនោះទេ ផ្ទុយទៅវិញពួកគេ ក្លាយជាអ្នកយាមផ្លូវ ឲ្យបទល្មើសទាំងនោះទៀតផង ពេលណាមានស្ថាប័នពីខាងក្រៅទៅ ជាពិសេសស្ថាប័នសារព័ត៌មាន។

ម្ចាស់ត្រាក់ទ័រ មានឈ្មោះយ៉ុង នៅភូមិទំនប់ថ្មី ឃុំជៀប ។ ឈ្មោះ ល័ក្ខ សុខ និងឈ្មោះខ្លុយ នៅភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស និង មានមេការ ឈ្មោះ ភ័ណ្ឌ។

ម្ចាស់ត្រាក់ទ័រទាំងនេះ បានបញ្ជាត្រាក់ទ័រ ជាច្រើនគ្រឿង ធ្វើការឈូសឆាយ នៅពេលយប់ និងពេលខ្លះ នៅពេលថ្ងៃ តែម្ដង លើកលែងតែសភាពការមិនស្រួល ដែលគេហៅថា សភាពការមិនស្រួលនេះ គឺគេសំដៅទៅលើថ្នាក់លើ ឬក្រុមប្លែកចូលទៅ ឬទៅក្បែរ។

ប្រជាពលរដ្ឋនៅតំបន់នោះ បានដាក់ការសង្ស័យ ទៅលើ លោក អភិបាលស្រុកទឹកផុស លោក សូត្រ សង់ និងប្រធានមន្ទីរជំនាញ ដែលមន្រ្តីនៅតំបន់នោះថា ជាការអសមត្ថភាព ឬជាការទទួលបាន នូវផលប្រយោជន៍ ទើបដំណើរការឈូសឆាយ ប្រព្រឹត្តទៅយ៉ាង រលូនបែបនេះ៕ ដោយ លោក ហ៊ី ឈុនលី

LEAVE A REPLY

Please enter your comment!
Please enter your name here