២ថ្ងៃជាប់គ្នា លោក លី ឡា នាយខណ្ឌជលផលកំពង់ឆ្នាំង ដឹកនាំក្រុមការងារ បង្រ្កាបបទល្មើសរបាំងស្បៃមុង នៅស្រុកជលគិរី និងឆ្លៀត ឱកាសអប់រំ ប្រជានេសាទខុសច្បាប់…

0
377

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង÷ រយ:ពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ក្រុមការងារ រដ្ឋបាលជលផលខណ្ឌ កំពង់ឆ្នាំង ដឹកនាំ ដោយ លោក លី ឡា នាយខណ្ឌ បានចេញបង្ក្រាប បទល្មើស របាំងស្បៃមុង នៅស្រុកជលគិរី ក្នុងរដូវបិទនេសាទ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលកំពុងឋិតនៅ ក្នុងការបង្ក្រាបនេះ បានប្រាប់ឲ្យដឹងថា លទ្ធផល នៃការបង្ក្រាប រយ:ពេល២ថ្ងៃនេះ មាន របាំងស្បៃមុង៥៣កន្លែង ស្មើនឹងប្រវែង ១៦៥០ម៉ែត្រ , លូស្បៃមុង ចំនួន ៥៣គ្រឿង , បង្គោលចំនួន ១២០០ដើម និងចាក់លែងកូនត្រីចម្រុះ ទម្ងន់ប្រមាណ ៥០០ គីឡូក្រាម ដែលមានកម្លាំងចូលរួម សរុប៣៤ នាក់ និងប្រើប្រាស់កាណូត បាឡាស្មាច់ចំនួន ១២គ្រឿង ។

លោក លី ឡា បន្តថា នៅថ្ងៃទី១ គឺថ្ងៃទី២៦ មានកម្លាំង២៦នាក់ មកពីអង្គភាព រដ្ឋបាលជលផល ផ្នែកកំពង់ប្រាសាទ ដឹកនាំ ដោយលោក នាយផ្នែក ឃីម ឡុង , រដ្ឋបាលជលផល ជលគិរី ដឹកនាំ ដោយលោកនាយសង្កាត់នួន ឬទ្ធី និងរដ្ឋបាលផលផល សង្កាត់កំពង់ឆ្នាំង ដឹកនាំ ដោយលោកនាយសង្កាត់ សុង សារឿន , កងកម្លាំង នគរបាល ប្រឆាំងនឹងបទល្មើសសេដ្ឋកិច្ច ខេត្តកំពង់ឆ្នាំង និងសហគមន៍នេសាទ អន្លុងមេត្រី សែនជ័យ ឃុំពាមឆ្កោក ដោយមធ្យោបាយ កាណូតបាឡាស្មាច់ ចំនួន ០៧ គ្រឿង។

បង្ក្រាបនៅចំណុចកប់ចេស , វាលសំណាប , ទំនប់ពាមឆ្កោក , បឹងដា , បឹងកណ្ដឹង និងចំណុចព្រុំប្រទល់៣ខេត្ត គឺខេត្តកំពង់ឆ្នាំង , កំពង់ចាម និងខេត្តកំពង់ធំ។

ចំណែកថ្ងៃទី២ គឺថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បង្ក្រាបចំណុច បករាម, ក្រាំងយ៉ូវ, បាតមារព្រែកអញ្ចាញ និងចំណុចព្រែកតាសួស ស្ថិតនៅក្នុងភូមិពាមឆ្កោក និងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ដែលមាន កម្លាំងចូលរួម១៩នាក់ មកពីសមត្ថកិច្ច រដ្ឋបាលជលផលកំពង់ឆ្នាំង , សង្កាត់រដ្ឋបាលជលផល ជលគិរី , សហគមន៍នេសាទអន្លុងមេត្រីសែនជ័យ ,សហគមន៍នេសាទ ភូមិពាមឆ្កោក និងកងកម្លាំងនគរបាល ប្រឆាំងនឹងបទល្មើសសេដ្ឋកិច្ច ខេត្តកំពង់ឆ្នាំង ដោយប្រើមធ្យោបាយ កាណូតបាឡាស្មាច់ ៥ គ្រឿង។

នៅក្នុងបេសកកម្ម បង្ក្រាបនេះ លោក នាយខណ្ឌ លី ឡា បានឆ្លៀតឱកាស ជូនលិខិត ជូនដំណឹងផ្សព្វផ្សាយ និងអប់រំ ពន្យល់ ប្រជានេសាទខុសច្បាប់ទាំងនោះ ឲ្យបញ្ឈប់សកម្មភាពនេសាទ ខុសច្បាប់តទៅទៀត ដូចជាការប្រើឩបករណ៍នេសាទស្បៃមុងនេះ ជាដើម។

លោក លី ឡា បានបន្តពន្យល់ថា ការនេសាទ ដោយប្រើឩបករណ៍ខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទ ត្រីពង-កូន នេះ គឺវាបង្ក ឲ្យបាត់ពូជ ធារ មច្ឆជាតិ យ៉ាងធ្ងន់ធ្ងរ ហើយអ្នកដែល រងគ្រោះផ្នែកជីវ ភាពមុនគេ និងខ្លាំងជាងគេនោះ គឺប្រជានេសាទ ខ្លួនឯងហ្នឹង…៕ ដោយ សឿន ចាន់

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here