អាងខ្លួនជាមន្រ្តីកងរាជអាវុធហត្តម្នាក់នៅក្នុងខេត្ត កំពង់ធំ ប្រើអំពើហិង្សា ទៅលេីគ្រួសារដោយមិនញញើតច្បាប់

0
193

(កំពង់ធំ):នៅវេលាម៉ោង ៧/៣០នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១-មានករណីហិង្សាមួយកើតឡើងនៅចំណុចភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ខេត្តកំពង់ធំ។

បង្កដោយជនសង្ស័យ-ឈ្មោះ ស៊្រុន ពេជ្ររស្មី ភេទប្រុសអាយុ ៣៦ឆ្នាំរស់នៅភូមិ ឃុំ ស្រុកកើតហេតុខាងលើមុខរបរមន្រ្តីកងរាជអាវុធហត្តខេត្តកំពង់ធំបានប្រើប្រាស់កាំបិតចុង ស្រួចកាប់ទៅលើជនរងគ្រោះ ឈ្មោះ គួច មួយហៀក ភេទស្រីអាយុ ៣០ឆ្នាំ អតីតជាប្រពន្ធដែលទើបលេងលះគ្នាតាមផ្លូវតុលាកាខេត្តកំពង់ធំបណ្ដាលអោយរងរបួសធ្ងន់ ចំដៃខាងឆ្វេងចំនួន ២កាំបិត-ដៃខាងស្ដាំចំនួន ២កាំបិតនិងកញ្ចិង(ក)ខាងក្រោយ ១កាំបិត។

ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាលបាលនៅមណ្ឌលសុខភាពស្រុកសណ្ដាន់ ជនសង្ស័យរត់គេចខ្លួនកំម្លាំងមូលដ្ឋានកងរាជអាវុធហត្តស្រុសណ្ដាន់កំពុងស្វែងរកតាមចាប់ខ្លួន។ (អត្ថបទ និងរូបភាពដោយលោក ស៊ីន វុទ្ធី)

LEAVE A REPLY

Please enter your comment!
Please enter your name here