សាលាដំបូងនិងអយ្យការ ខេត្តកំពង់ឆ្នាំង បានផ្តល់សំភារ:និងគ្រឿងបរិភោគ-ឧបភោគ ដល់ មន្ទីរពន្ធនាគារ ខេត្តកំពង់ឆ្នាំង ដែលកំពុងជាប់ធ្វើចត្តាឡីសក័

0
84

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី ១២ ខែកក្ដដា ឆ្នាំ២០២១ សាលាដំបូង និងស្ថាប័ន អយ្យការអមសាលា ខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូង ខេត្តកំពង់ឆ្នាំង និងឯកឧត្តមអ៊ិត សុធា ព្រះរាជអាជ្ញា បានផ្ដល់សំភារ: និងគ្រឿង ឧបភោគ-បរិភោគ ដល់មន្ទីរពន្ធនាគារ ខេត្តកំពង់ឆ្នាំង ដែលកំពុងជាប់ចត្តាឡីសក័។

សំភារ: និងគ្រឿងបរិភោគ-ឧបរិភោគ ដែលសាលាដំបូង និងស្ថាប័នអយ្យការ ផ្ដល់ ដល់មន្ទីរពន្ធនាគារខេត្តកំពង់ឆ្នាំង ដែលកំពុងជាប់ចត្តាឡីសក័នេះមាន៖ ថ្នាំពេទ្យ២០០ប្រអប់ ,ម៉ាស់៥០០០ម៉ាស់,អាល់កុលពីរការដុង,មី៥០កេះ,ទឹកត្រីនិងទឹកស៊ីអ៊ីវ២០កេះ,ស្ករសពីរការរ៉ុង និងទឹកក្រូច១០កេះ។

មតិមហាជនបានលើកឡើងថា នេះ ! ជាកាយវិការមនុស្សធម៌ មិនមែនជាលើកទី១ទេ ដែលឲ្យសាលាដំបូង និងស្ថាប័នអយ្យការ ខេត្តកំពង់ឆ្នាំង ដឹកនាំ ដោយឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូង ខេត្តកំពង់ឆ្នាំង និងឯកឧត្តម ព្រះរាជអាជ្ញា អ៊ិត សុធា ដែលតែងតែចូលរួម ក្នុងកិច្ចការមនុស្សធម៌សង្គម បើតាមការសង្កេតឃើញ របស់ពួកគាត់ តាមបណ្ដាញព័ត៌មានសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here