ឯកឧត្តម អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអជ្ញាធរ កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ ខិតខំប្រឹងប្រែងដើម្បីសុខភាពប្រជាពលរដ្ឋ

0
393

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ÷ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងចម្រុះ ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងក្រុមការងារទាំងអស់ ដែលបានខិតខំកំពុងបំពេញបេសកកម្មទាំងយប់ ទាំងថ្ងៃ ហើយគ្មានពេលសម្រាកគ្រប់គ្រាន់នោះឡើយ ដើម្បីក្តីសុខរបស់ប្រជាពលរដ្ឋយើង។

ឯកឧត្តម មានប្រសាសន៍បែបនេះខណៈពេលដែលចុះពិនិត្យការបាញ់ថ្នាំសំលាប់មេរោគនៅផ្សារស្ទោង និង តាមផ្ទះប្រជាពលរដ្ឋ ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ០៩ ឧសភា ២០២១ ដើម្បីការពារទប់ស្កាត់ការរីករាលដាលជម្ងឺ(កូវីដ.១៩ )មុននឹង បើកឲ្យមានដំណើរការលក់ដូរនៅក្នុងផ្សារឡើងវិញ បន្ទាប់ពីបិទ១រយៈ។

ជាមួយគ្នានេះដែរ ឯឧត្តមបន្តថា បន្ទាប់ពីមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង កាលពីថ្ងៃទី២៨ ខែមេសាកន្លងមក រដ្ឋបាលខេត្តកំពង់ធំបានសម្រេចបិទទីតាំងដែលមានការផ្ទុះនូវជំងឺ(កូវីដ .១៩) ជាបណ្ដោះអាសន្ន ដោយបានបង្កើតគណៈកម្មាធិការភ្លាមៗ ដើម្បីគ្រប់គ្រងស្ថានការណ៍នៅតំបន់នេះដោយហ្មត់ចត់បំផុត ហើយក្រុមការងារបានប្រមូលបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធផ្ទាល់ និង ប្រយោល ជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ យកមកដាក់នៅមណ្ឌលចត្តាឡីស័ក និងយកសំណាកដើម្បីវិភាគរកជំងឺដ៏កាចសាហាវនេះជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះស្ថានការណ៍នៅក្នុងស្រុកស្ទោងគឺអាចគ្រប់គ្រងបាន។

ក្នុងនោះដែរប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងបានគាំទ្រនូវចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ក្រោមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរីករាលដាលជំងឺ(កូវីដ.១៩) នៅក្នុងស្រុកស្ទោងនេះបានឆាប់រហ័សនិងទាន់ពេលវេលា។

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here