ស្ថាបន័អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ឧបត្ថម្ភអំណោយជូន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជួយសម្រួលទុកលំបាកជាមួយរាជរដ្ឋាភិបាល និងរដ្ធបាលខេត្ត

0
356

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តមអុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង និង លោកជំទាវ ម៉ន វ៉ារី ព្រម ទាំងបុត្រ និងមន្រ្តីរាជការនៅក្នុងស្ថាប័នអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងអស់ បានឧបត្ថម្ភអំណោយ ជូនឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណអភិបាល ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ដើម្បីជួយកាត់បន្ថយនៅការចំណាយផ្សេងៗក្នុងដំណាក់ កាលដែលមានជំងឺកូវីដ-១៩ កំពុងរាតត្បាត ។

ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលដំបូង ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការចូលរួមផ្តល់អំណោយនាពេលនេះ គឺជាការងារមនុស្សធម៌មួយ សម្រាប់ជួយសម្រួលទុកលំបាក ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលកំពុងត្រួវការសម្រាប់ បម្រើឱ្យការផ្គត់ផ្គង់ក្នុងអំឡុងពេល នៃជំងឺកូវីដ-១៩ កំពុងតែរាតត្បាតនៅបច្ចុប្បន្ននេះ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង និង លោកជំទាវ ម៉ន វ៉ារី ព្រម ទាំងបុត្រ និងមន្រ្តីរាជការនៅក្នុងស្ថាប័នអយ្យការសាលា ដំបូងខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានចូលរួមចំណែក ជាមួយរដ្ឋបាលខេត្ត ក្នុងការដោះស្រាយ នៅខណ:ដែលរដ្ឋបាលខេត្តកំពុង តែមានការខ្វះខាត ហើយក៏ជាតម្រូវការចាំបាច់សម្រាប់រដ្ឋបាលខេត្ត។

ឯកឧត្តម បានមានប្រសាសន៍បន្តថា អំណោយដែលបានមកពីសប្បុរសជន ត្រូវបានយកទៅបែងចែកទៅតាមគោលដៅសំខាន់ៗ ក្នុងខេត្ត ដូចជាផ្គត់ផ្គង់ទៅតាមមណ្ឌលធ្វើចត្តាឡីស័ក និងគ្រោះមហន្តរាយផ្សេងៗទៀត ។ ជាមួយគ្នានេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៍ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង និង លោកជំទាវ ម៉ន វ៉ារី ព្រម ទាំងបុត្រ និងមន្រ្តីរាជការនៅក្នុងស្ថាប័នអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងអស់ ។

សូមបញ្ជាក់ថា អំណោយឯកឧត្តមអុិត សុធា ព្រះ រាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង និង លោក ជំទាវ ម៉ន វ៉ារី ព្រម ទាំងបុត្រ និងមន្រ្តីរាជការនៅក្នុងស្ថាប័នអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងអស់ បានឧបត្ថម្ភអំណោយ ជូនឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង នៅពេលនេះ មាន អង្ករ៥តោន និង មីជាតិ១០០កេស ។

សូមរម្លឹកផងដែរថា ក្នុងដំណាក់កាលប្រឈម ការរាតត្បាត នៃជម្ងឺ កូវីដ-១៩ នេះ កន្លងមក ឯកឧត្ដម អុិត សុធា តែងតែជួយឧមត្ថម្ភជាបន្តបន្ទាប់ដល់ជនក្រីក្រ និងជួយដល់ខាងពន្ធនាគាខេត្ត ដែលមានការខ្វះខាត ផងដែរ៕ (អត្ថបទនិងរូបភាពដោយលោក ហ៊ី ឈុនលី)

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here