លោកតា ឡូច ឡន នៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវ បានជ្រើសតាំង ជាគ្រូក្បាច់គុនល្បុក្កតោ នៃបណ្ឌិតសភា ក្បាច់គុនល្បុក្កតោ កម្ពុជា នាពេលខាងមុខ

0
505

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ÷បច្ចុប្បន្នក្បាច់គុនល្បុក្កតោ ខ្មែរ កំពុងងើបឡើងវិញ និងបានធ្វើឲ្យពិភពគុន ចាប់អារម្មណ៍ និងស្ញប់ស្ញែង ជាខ្លាំងផងដែរ ។

ទន្ទឹមនឹងនេះ ក្បាច់គុនល្បុក្កតោ កំពុងត្រៀមខ្លួនចូលជាបេតិកភ័ណពិភពលោកទៀតហើយ តាមរយ:កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។

លោក សាន អង្គរ រាជវ័ន្ធ ប្រធានផ្នែកបច្ចេកទេស នៃបណ្ឌិតសភាក្បាច់គុនល្បុក្កតោ កម្ពុជា និងកញ្ញាទឹន សុវណ្ណលីនណា ជាគ្រូបង្គោល បានប្រាប់ឲ្យដឹងថា ដោយសារក្បាច់គុនល្បុក្កតោ បានត្រូវអង្គការយូនីស្កូ ត្រៀមនឹងបញ្ចូលជា បេតិកភ័ណ ពិភពលោកហ្នឹងហើយ បានជាបណ្ឌិតសភា ក្បាច់គុនល្បុក្កតោកម្ពុជា និងសមាគមដើម្បីអភិរក្ស ក្បាច់គុនល្បុក្កតោ នៃរាជធានីខេត្តក្រុង ដោយមានគោលការ ពីក្រសួងវប្បធម៌នោះ បានចង្អុលបង្ហាញ ឲ្យមានការស្រាវជ្រាវ រកអ្នកដែលចេះ ក្បាច់គុនល្បុក្កតោ ខ្មែរ បុរាណពិតប្រាកដ ដែលគេយល់ថា នៅសល់តិចតួចនោះ យកមកធ្វើជាគ្រូ នៅតាមបណ្ដារាជធានី ខេត្ត ក្រុង ដើម្បីពង្រីកក្បាច់នេះ ឲ្យបានទូលំទូលាយលើឆាកជាតិ និងអន្តរជាតិ។

ថ្មីៗនេះ លោកសានអង្គររាជវ័ន្ធ , កញ្ញាទឹន សុវណ្ណលីនណា និងក្រុមការងារ បានជំពើបនឹងលោកតា ទ្បូច ឡន និងប្រពន្ធឈ្មោះមី ប៊ាន នៅភូមិដំរីស្លាប់ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅក្នុងកិច្ចជំនួបនេះ លោកតា ទ្បូច ឡន បានប្រាប់ឲ្យដឹងថា លោកតាបានហាត់រៀនក្បាច់គុណនេះ ពីលោកគ្រូតា ម៉ម , លោកតាអាចារ្យ យឹង និងលោកគ្រូតា ជាច្រើននាក់ទៀត អស់រយ:ពេល៥ឆ្នាំ។

ឆ្លងកាត់ការហាត់រៀននេះ លោកតា បានចូលរួមចូលរួមប្រកួតជាច្រើនលើក នៅតាមពិធីបុណ្យកឋិន និងបុណ្យប្រពៃណីជាតិ ជាច្រើនទៀត ក្នុងនោះ លទ្ធផល ស្មើ១០គូប្រគួត ក្រៅពីនោះគឺទទួលជ័យជំនះ ពុំដែលចាញ់ និងធ្វើឲ្យគូប្រគួតចុះចាញ់៣លើក ។

លោកសាន អង្គរ រាជវ័ន្ធ និងកញ្ញា ទឹន សុវណ្ណលីនណា បានបន្តថាលោកតា ឡូច ឡន នឹងមានឱកាសជ្រើសតាំង ជាគ្រូអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនល្បុក្កតោ នាពេលខាងមុខ។

បណ្ឌិតសភា នៃក្បាច់គុនល្បុក្កតោ កម្ពុជា បានធ្វើលិខិតស្នើសុំទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួចរាល់អស់ហើយ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះសមាគមអភិរក្សក្បាច់ គុនល្បុក្កតោ កម្ពុជា បានបង្កើតបាន ចំនួន ១១ ខេត្តក្រុងហើយ។

ជាមួយជំនួប និងមានការបង្ហាញក្បាច់គុនល្បុក្កតោ ពីលោកតា ឡូច ឡន ផងនោះ ក្រុមការងារ ដែលដឹកនាំដោយ លោកគ្រូ សាន អង្គរ រាជវ័ន្ធបានជូនថវិកាផ្ទាល់ខ្លួនមួយចំនួនដល់ក្រុមគ្រួសារ របស់លោកតា ទ្បូច ឡន និងគ្រឿងឩបភោក បរិភោគមួយចំនួនផងដែរ៕ (ដោយ លោកឃឹង វណ្ណះ)

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here