គោយន្ត ចំនួន៤គ្រឿង ដឹកឈើប្រភេទលេខ១ ត្រូវបានបង្ក្រាប ដោយកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប

0
152

កំពង់ធំ÷ គោយន្ត៤គ្រឿងដឹកប្រភេទឈើមូលយកមកពុះ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ពេលនេះត្រូវបានកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប ធ្វើការបង្ក្រាបបាន។

តាមប្រភពពីមន្ត្រីនៃអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើង បឹងទន្លេសាបបញ្ជាក់ថា ប្រតិបត្តិការខាងលើ គឺ នៅម៉ោងប្រមាណ ១.១៥នាទី ថ្ងៃទី ១០ ឧសភា ២០២១ ត្រង់ចំណុច ភូមិត្រាច ឃុំសាមគ្គី ស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ។
ជាលទ្ធផលបង្ក្រាបបានគោយន្តចំនួន៤គ្រឿង ដឹកប្រភេទឈើពុះលេខ១ ផ្ចឹក និង ឈ្លិច សរុប ២៥៧ដុំ រណាយន្ត១គ្រឿង បច្ចុប្បន្នវត្ថុតាងត្រូវយកមករក្សាទុក នៅ អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើង បឹងទន្លេសាប ដើម្បីរង់ចាំចំណាត់ការបន្តតាមច្បាប់។

គួររំលឹកផងដែរថា កាលពីថ្ងៃទី០៩ មេសា ២០២១ បុគ្គលល្មើសខាងលើ ត្រូវបានកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ធ្លាប់បានអប់រំ ធ្វើកិច្ចសន្យា បញ្ឈប់ការដឹកជញ្ជូនផលអនុផលព្រៃឈើ ម្តងរួចមកហើយ ។

គេសង្កេតឃើញថា ថ្មីៗនេះកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដឹកនាំដោយ លោក ហោ ភាជ នាយរងអធិការ ធ្វើការបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ បានជាបន្តបន្ទាប់គួរឲ្យកត់សំគាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here