ប្រធានស្នាក់ការបរិស្ថានតំបន់ច្រកតោល (លោក សម សាង) កំពុងរងការរិះគន់ថា បណ្តែតបណ្តោយ ឲ្យមានលំហូរបទល្មើសព្រៃឈើ ចេញជារៀងរាល់ថ្ងៃគ្មានការបង្ក្រាប

0
409

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

កំពង់ធំ ÷ មហាជនក៏ដូចជាប្រជាពលរដ្ឋ កំពុងរិះគន់ចំពោះ លោក សម សាង ប្រធានស្នាក់ការបរិស្ថានប្រចាំតំបន់ច្រកតោលថា កំពុងតែបើកភ្លើងខៀវឲ្យមាន ការដឹកជញ្ជូនផលអនុផលព្រៃឈើ ចេញពីតំបន់ព្រៃឡង់ ជារៀងរាល់ថ្ងៃ យ៉ាងគគ្រឹកគគ្រែងទៀតផង។

ជាក់ស្ដែងនៅព្រឹកថ្ងៃ ០២ ឧសភា ២០២១ មានគោយន្តដឹកឈេីចេញពីតំបន់ច្រកតោល ឆ្លងកាត់ស្នាក់ការបរិស្ថាន ស្ថិតក្នុង ភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំទាំងថ្ងៃទាំងយប់ ជាហេតុធ្វើឲ្យមហាជនដាក់ការសង្ស័យថា ជាការត្រូវរ៉ូវគ្នាជាមួយមេស្នាក់នៅទីនោះ បើមិនដូចនេះទេបទល្មើសទាំងនោះមិនអាចឆ្លងកាត់បានឡើយ ។

ជាពិសេសពួកគាត់សំណូមពរដល់ លោក តុប ក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ សូមលោកមេត្តាជួយ ពិនិត្យជាក់ស្តែងពីទង្វើការងាររបស់មន្ត្រីក្រោមឱវាទផង កុំជឿលើរបាយការណ៍ភូតកុហក់ បេីមិនដូចនោះទេ ព្រៃទ្បង់ពិតជារលាយហិនហោចក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាមិនខាន ។ (អត្ថបទ រូបភាព លោក ស៊ីន វុទ្ធី ទំនាក់ទំនងការិយាល័យផ្សាយ 066 300 805 / 092 756 766)

Loading

គេហទំព័រនិងទូរទស្សន៍អនឡាញ រស្មីបូព៌ា ទំនាក់ទំនង និងផ្តល់ព័ត៌មាន: 061 45 55 96 - 031 4444 517 - 015 995 589

LEAVE A REPLY

Please enter your comment!
Please enter your name here